#rbu_1062_ពាក្យ_ការពារ_និង_បង្ការ_មានន័យផ្សេងគ្នា
ការអានមានប្រយោជន៍៖ កំណាព្យ៣ភាសា ខ្មែរ English Français
ខ្ញុំសូមសរសើរ ជាបឋម
ចំពោះការខំ រៀបគំនិត
ជាពាក្យកាព្យឃ្លោង អប់រំពិត
ជាផ្លូវជីវិត ជៀសកំហុស។
តែត្រង់ទីពីរ ឃ្លាពាក្យជួន
"ប្រាជ្ញអាងច្បាប់ក្បួន ការពារខុស"
ខ្ញុំថាពុំត្រូវ ប្រាប់ទៅចុះ
"រឿងខុសប្រាជ្ញពុំ ការពារឡើយ"។
មានមែនពុំពិត ដូច្នេះទេ
ប្រាជ្ញតែងលៃរេ ពុំកន្តើយ
តែង"កែកំហុស" ពុំធ្វេសឡើយ
ម្ល៉ោះហើយពាក្យត្រូវ គួរបែបនេះ។
"ប្រាជ្ញអាងក្បួនច្បាប់ 'បង្ការ' ខុស"
បញ្ចៀសកំហុស តែងរេរិះ
"ការពារ" "បង្ការ" ពាក្យពីរនេះ
បើនឹងត្រិះរិះ ន័យខុសគ្នា។
"ការពារ" កុំឲ្យ គេបៀតបៀន
"បង្ការ" ប្រិតប្រៀន ក្រែងពុំជា
"ទប់ស្កាត់" ជាមុន តាមន័យវា
ឯន័យ "គាំពារ" រវាំងគ្រង។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី២៥ កុម្ភៈ ២០១៤ សៅរ៍ ពធពុង្ស Puthpong Sao
.
Sihaneath's Blog
Thursday, February 25, 2016
Wednesday, February 6, 2013
ម៉េចម៉ាក់ខ្ពស់ម៉្លឹង?
ម៉ាក់ហ្អា ម៉េចម៉ាក់ ខ្ពស់អ៊ីចឹង?
- មកពីប៉ាឯង ខ្ពស់ដែរហ្នឹង!
ចុះម៉េចក៏កូន មិនខ្ពស់ម៉្លឹង?
- តទៅថ្ងៃក្រោយ កូននឹងដឹង
ចុះថ្ងៃក្រោយហ្នឹង អង្កាល់ទៅ?
- សួរម៉ាក់ច្រើនម៉្លេះ សួរប៉ាទៅ?
- មកពីប៉ាឯង ខ្ពស់ដែរហ្នឹង!
ចុះម៉េចក៏កូន មិនខ្ពស់ម៉្លឹង?
- តទៅថ្ងៃក្រោយ កូននឹងដឹង
ចុះថ្ងៃក្រោយហ្នឹង អង្កាល់ទៅ?
- សួរម៉ាក់ច្រើនម៉្លេះ សួរប៉ាទៅ?

Tuesday, February 5, 2013
ជណ្ដើរឡើងទៅសៀវភៅឋានសួគ៌

១. ជណ្ដើរឥតជើង ឡើងឋានសួគ៌ ឆ្លងពុំមានស្នួរ កប់ពពក
ឰដ៏អាកាស តម្រង់រក "ឋានសួគ៌ចូលមក" ក្នុងសៀវភៅ។
២. ទេពធីតាតូច យាងទៅដល់ ទ្វារភពចមពល ដូចតាំងនៅ
ហៅសួររកអ្នក ឯណាទៅ ឬគ្មានអ្នកនៅ ចាំរក្សា?
៣. ខ្ញុំចង់ឡើងទៅសួគ៌ាល័យ ទស្សនាភពនៃ ទីប្រាថ្នា
គ្រប់គ្នាចង់ឡើង ឋានសួគ៌ា សច្ចាគ្រប់ជាតិ កើតទេព្តា។
៤. "នាងតូចអានទៅ នៅទីនេះ បានទាំងចំំណេះ ដឹងសព្វការ
មានទាំងជំនាញ បើសិក្សា យកទៅប្រើការ បានប្រយោជន៍"៕
ពង្ស សីហនាថ សាលាបឋមសិក្សាវឌ្ឍនវិជ្ជា រាជធានីភ្នំពេញ
Subscribe to:
Comments (Atom)

