Wednesday, February 6, 2013

ម៉េចម៉ាក់ខ្ពស់ម៉្លឹង?


ម៉ាក់ហ្អា ម៉េចម៉ាក់ ខ្ពស់អ៊ីចឹង?
- មកពីប៉ាឯង ខ្ពស់ដែរហ្នឹង!
ចុះម៉េចក៏កូន មិនខ្ពស់ម៉្លឹង?
- តទៅថ្ងៃក្រោយ កូននឹងដឹង
ចុះថ្ងៃក្រោយហ្នឹង អង្កាល់ទៅ?
- សួរម៉ាក់ច្រើនម៉្លេះ សួរប៉ាទៅ?

Tuesday, February 5, 2013

ជណ្ដើរឡើងទៅសៀវភៅឋានសួគ៌



១. ជណ្ដើរឥតជើង ឡើងឋានសួគ៌     ឆ្លងពុំមានស្នួរ កប់ពពក
     ឰដ៏អាកាស តម្រង់រក                   "ឋានសួគ៌ចូលមក" ក្នុងសៀវភៅ។
២. ទេពធីតាតូច យាងទៅដល់           ទ្វារភពចមពល ដូចតាំងនៅ
     ហៅសួររកអ្នក ឯណាទៅ              ឬគ្មានអ្នកនៅ ចាំរក្សា?
៣. ខ្ញុំចង់ឡើងទៅសួគ៌ាល័យ             ទស្សនាភពនៃ ទីប្រាថ្នា
      គ្រប់គ្នាចង់ឡើង ឋានសួគ៌ា          សច្ចាគ្រប់ជាតិ កើតទេព្តា។
៤. "នាងតូចអានទៅ នៅទីនេះ          បានទាំងចំំណេះ ដឹងសព្វការ
     មានទាំងជំនាញ បើសិក្សា             យកទៅប្រើការ បានប្រយោជន៍"
                  ពង្ស សីហនាថ សាលាបឋមសិក្សាវឌ្ឍនវិជ្ជា  រាជធានីភ្នំពេញ